ប្រទេសចំនួន៧រួមគ្នាធ្វើសមយុទ្ធទាហានជើងទឹក
ទាហានជើងទឹកមកពីប្រទេសហ្វ៊ីលីពីន, សហរដ្ឋអាម៉េរិក និង៥ប្រទេសទៀតមកពីអាស៊ី អាគ្នេយ៍ បានចាប់ផ្តើមការសមធ្វើសមយុទ្ធ នៅហ្វ៊ីលីពីន និងនៅឆក ម៉ា ឡាកា ដែលស្ថិតនៅចន្លោះប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។
អ្នកនាំពាក្យទាហានជើងទឹកហ្វ៊ីលីពីន លោក Omar Tonsay មានប្រសាសន៍ថា សមយុទ្ធនេះ ធ្វើឡើងដើម្បីបង្កើនជំនាញដើម្បីទប់ស្កាត់នឹងភេរវកម្ម, បទឧក្រិដ្ឋ អន្តរប្រទេស និងការគំរាមកំហែងដែនទឹកផ្សេងៗទៀត។
លោក Omar មានប្រសាសន៍បន្ថែមទៀតថា សមយុទ្ធនេះ នឹងផ្តោតលើការដោះ ដូរព័ត៌មាន, លើការឃ្លាំមើលសកម្មភាព និងការរឹបអូសយកនាវា។
អង្គភាពប្រតិបត្តិការលើផ្ទៃទឹក, ដែនអាកាស និងអង្គភាពប្រតិបត្តិការពិសេស មកពី ប្រទេសប្រុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន, សឹង្ហបុរី និងអាម៉េរិក សុទ្ធតែបានចូលរួមទៅក្នុងការហ្វឹកហាត់ប្រចាំឆ្នាំនេះ៕ (Radio Australia)