ក្រសួងការងារអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ May 24, 2022/
ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំនឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានសម្រេចអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។
ការអនុញ្ញាតឲ្យឈប់សម្រាកនេះកឺដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិតក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
តាមសេចក្តីជូនដំណឹងខាងលើ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល៕