រុស្ស៊ីជាសត្រូវរបស់ស.រ.អា. តែប្រជាជនរុស្ស៊ីស័ក្តិសមនឹងមានវាសនាល្អជាង
នេះជាខ្លឹមសារ នៃកម្មវិធីនយោបាយ របស់គណបក្សសាធារណរដ្ឋអាមេរិក ដែលទើបបានតែងតាំងអតីតអភិបាលរដ្ឋ Massachusetts លោក Mitt Romney និង លោកតំណាងរាស្ត្រ Paul Ryan ជាបេក្ខជនប្រធានាធិបតីនិងជាបេក្ខជនអនុប្រធា នាធិបតី ស.រ.អា. ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។ បេក្ខជនទាំងពីរ នេះ ខាងនយោបាយក្រៅប្រទេស តែងឈរលើជំហរ មួលបន្តឹងទំនាក់ទំនង ជាអាទិ៍ ជាមួយប្រទេសរុស្ស៊ី។
ស្តីអំពីទំនាក់ទំនងជាមួយរុស្ស៊ី កម្មវិធីនយោបាយគណបក្សសាធារណរដ្ឋ អាមេរិក ទិតៀនថ្នាក់ដឹកនាំរុស្ស៊ីថា និយមប្រើអំណាច មិនទទួលស្គាល់មតិជំទាស់ និងមិនលម្អៀង ទៅខាងគោរពសិទ្ធិមនុស្សឡើយ។ តាមរយៈកម្មវិធីនេះ គណបក្សសាធារណរដ្ឋអាមេរិកអំពាវនាវថ្នាក់ដឹកនាំរុស្ស៊ី ឲ្យពិនិត្យសើរើទៅ មាគ៌ាដែលគេប្រកាន់យកសព្វថ្ងៃ ពោលគឺ៖ ឲ្យឈប់បង្ក្រាបគណបក្សប្រឆាំង និងសង្គមស៊ីវិល, ឲ្យឈប់បំបិទសេរីភាពសារព័ត៌មាន, ឲ្យបញ្ឈប់ការលុកលុយ ចូល ដែនដីរដ្ឋហ្ស៊័កហ្ស៊ី ឲ្យផ្តាច់ទំនាក់ទំនងជាមួយរបបផ្តាច់ការ នៅតំបន់ ដើមបូព៌ា, ឲ្យឈប់បន្ថោកបន្ទាបប្រទេសជិតខាង, ឲ្យឈប់គាំទ្រដល់របប ផ្តាច់ការចុងក្រោយ នៅទ្វីបអឺរ៉ុប គឺរបបStalineនិយម នៅ Belarus។
ចំពោះប្រជាជនរុស្ស៊ីវិញ កម្មវិធីនយោបាយនោះ លើកឡើងថា ៖ “ប្រជាជន រុស្ស៊ីស័ក្តិសមនឹងមានវាសនាល្អជាង ហើយគណបក្សសាធារណរដ្ឋអាមេរិក សង្ឃឹមថា ប្រជាជននេះគង់នឹងចូលរួមបានពេញរូបពេញរាងក្នុងការកសាងប្រជា ធិបតេយ្យទំនើបទាន់សម័យ នៅក្នុងប្រទេសរុស្ស៊ីរបស់ខ្លួន”។
គណបក្សសាធារណរដ្ឋថែមទាំងរាប់បញ្ចូលប្រទេសរុស្ស៊ី ទៅក្នុងបញ្ជីនៃគូ ប្រជែងជាប្រពៃណីរបស់ស.រ.អា.ពោលគឺ ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ ដោយទម្លាក់ នាទីទទួលខុសត្រូវ ទៅលើរដ្ឋបាលសព្វថ្ងៃនៃលោកប្រធានាធិបតីអូបាម៉ា ខាង បក្សប្រជាធិបតេយ្យ ដែលថា បើគាត់ជាប់ឆ្នោតជាថ្មី គាត់នឹងប្រកាន់ឥរិយាបថ “ស្រទន់ជាង” ក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។
គួររំលឹកថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតអស់ប៉ុន្មានខែកន្លងទៅ ការទិតៀនប្រទេសរុស្ស៊ី បានក្លាយទៅជារូបមន្តនៅជាប់នឹងបបូរមាត់បេក្ខ ជនបក្សសាធារណរដ្ឋ លោក Mitt Romney ។ យ៉ាងណាមិញ ទាំងក្នុងបទ អន្តរាគមន៍ ថ្លែងនៅពីមុខបក្សពួកខ្លួន ទាំងក្នុងសម្ភាសន៍ទៅវិទ្យុ លោក Mitt Romney តែងរំលឹកថា “រុស្ស៊ីជាសត្រូវភូមិសាស្ត្រនយោបាយរបស់ ស.រ.អា.”។
ព្រមជាមួយនេះ កម្មវិធីនយោបាយគណបក្សសាធារណរដ្ឋអាមេរិកក៏កត់ សម្គាល់ដែរថា ៖ “ស.រ.អា. និងសហព័ន្ធរុស្ស៊ី មានផលប្រយោជន៍ខ្លះ ដែល ត្រូវគ្នាទេតើ បែបយ៉ាង ខាងប្រយុទ្ធទល់នឹងភេរវនិយមទល់នឹងការសាយភាយ អាវុធនុយក្លេអ៊ែរ។ អាមេរិកត្រៀមរៀបរយឲ្យបានធម្មតា ទំនាក់ទំនងពាណិជ្ជ កម្មជាមួយរុស្ស៊ី ប៉ុន្តែ ក្នុងលក្ខណៈដាក់ទណ្ឌកម្មទល់នឹងមន្ត្រីរុស្ស៊ីណា ដែលចេះតែរំលោភបំពានលើសិទ្ធិមនុស្ស”៕ ដោយ កែវ ឆាយា (RFI)