លោក Jean Castix នាយករដ្ឋមន្ត្រីបារាំង ​បានលាលែងចេញពីតំណែង

សារព័ត៌មាន​ Cambodia News/

បារីស ៖ តាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទម្សិលមិញ បានអោយដឹងថា នាយករដ្ឋមន្ត្រីបារាំង លោក Jean Castix បាន​ដាក់​ពាក្យ​លា​លែង​ពី​តំណែង​ ទៅកាន់ប្រធានាធិបតី លោក Emmanuel Macron។​

ការលាលែងតំណែងរបស់ លោក Castex នេះ ត្រូវបានគេមើលឃើញថា នឹងជួយត្រួសត្រាយផ្លូវសម្រាប់ការរុះរើគណៈរដ្ឋមន្ត្រី ដែលលោកប្រធានាធិបតី Macron បានរង់ចាំជាយូរមកហើយ។

បន្ទាប់ពីជាប់ឆ្នោតឡើងវិញ លោក Castex បាននិយាយថា ក្រុមគណៈរដ្ឋមន្ត្រីថ្មីរបស់លោកគួរតែច្បាស់លាស់ជាងមុន ជាមួយនឹងរដ្ឋមន្ត្រីកាន់តែតិច។

បើតាមប្រភពព័ត៌ខាងលើបញ្ជាក់ថា លោកស្រី Elisabeth Borne ត្រូវបានគេរំពឹងថា នឹងទទួលបានតំណែងនេះជំនួសលោក Castex៕

Related Articles

Back to top button
Close
Close