ប្រធានាធិបតី​អាមេរិក​​ស្វាគមន៍​សម្តេច​​តេជោ ​ហ៊ុ​ន ​សែន ​និង​មេដឹក​នាំអាស៊ាន​ ​ដោយ​​ភាព​​ស្និទ្ធ​​ស្នាល ​និង​កក់​ក្តៅ​បំផុត​

​សារព័ត៌មាន​ Cambodia News/

អាមេរិក ៖ ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធាននៃកិច្ចប្រជុំ កំពូល​អាស៊ាន-អាមេរិករួមនឹងប្រមុខដឹកនាំអាស៊ានទាំងអស់ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតដោយពីលោក Joh Bidenប្រធានាធិបតីសហរដ្ឋអាមេរិកនៅសេតវិមាន(White House)។

ពិធីទទួលស្វាគមន៍ ដោយមានរៀបចំទទួលទានអាហាររួបគ្នានៅក្នុងសេតវិមាន ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។

តាមរយៈវីដេអូ និងរូបភាព ដែល​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​លើពិភពលោក គេ​បាន​ឃើញ​លោក​ប្រធានាធិបតី​ ចូ បៃដិន បង្ហាញនូវកាយវិការប្រកបដោយភាពរាក់ទាក់ និង​ស្និទ្ធ​ស្នាល​បំផុត​ ចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ក៏ដូច​ជា​សមាជិក​អាស៊ានដទៃទៀត៕

Related Articles

Back to top button
Close
Close