ឯកឧត្តម ឃួង ស្រេង ណែ​នាំ​ឲ្យ​កង​កម្លាំង​ពាក់​ព័ន្ធ​ យក​ចិត្ត​ទុក​ដាក់​ការ​ពារ​សន្តិសុខ ​នៅ​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​សង្កាត់​ខាង​មុខ​នេះ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ឧសភា នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯក​ភាពរាជធានីភ្នំពេញ បាន​ណែនាំ​ឲ្យ​ប្រធាន​គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ​នៅ​តាម​ទី​តាំង​បោះ​ឆ្នោត​នានា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ទាំង​១៤​និង​កង​កម្លាំង​ពាក់ព័ន្ធទាំង​ត្រូវ​ពិនិត្យ​ពី​ភាព​អសកម្មនានានៅតាមទីតាំងនិងការិយាល័យបោះឆ្នោត សំដៅ​ធ្វើ​យ៉ាងណា អោយការបោះឆ្នោតនេះ ដំណើរ​ការ​ទៅ​ដោយ​រលូន​ធានា​បានសន្តិសុខ សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា ។

ឯកឧត្តម ឃួង ស្រេង បាន​បញ្ជាក់ថា ​​​កម្លាំង​និង​អាជ្ញាធរ​ទាំង​អស់​ក្រៅ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ការងារ​ក្នុង​អំឡុង​ ពេល​យុទ្ធនា​ការ​ឃោសនា និងអំឡុងពេលបោះឆ្នោតនេះហើយ ត្រូវពិនិត្យ​មើល​ផ្លូវ​ច្បាប់​ឲ្យ​ច្បាស់​លាស់ ដើម្បីអនុវត្តការងារទាំងនេះ បាន​ទៅ​ដោយ​រលូន​ បាន​ល្អ​ប្រសើរ​និង​គ្មាន​កំហុស​ឆ្គង។

គួរបញ្ជាក់ថា ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ ឃុំ សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២ (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២) ខាង​មុខ​នេះ​​នៅភ្នំពេញ អ្នកមានឈ្មោះត្រូវទៅបោះឆ្នោតមានចំនួន៨៩៩៦៨៨នាក់ មាន​ការិយា​ល័យ​បោះឆ្នោតចំនួន២១៩៧ ការិយាល័យ ស្មើនិង២៦៥ទីតាំង៕

 

Related Articles

Back to top button
Close
Close