​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​ ៖ លោក​ វ្ល៉ាឌីមៀ ​ពូទីន ​​នឹង​មិន​បញ្ចប់​សង្រ្គាម​នៅ​​ត្រឹម​​អ៊ុយ​ក្រែន​នោះ​ទេ​

សារព័ត៌មាន​ Cambodia News/

វ៉ាស៊ីនតោន ៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកស្រី អាវ្រីល ហេននែស កាល​ពី​ថ្ងៃអង្គារបាន​ព្រមានថា ប្រធា​នា​ធិ​បតីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនបញ្ចប់សង្រ្គាមអ៊ុយក្រែន នៅ​ត្រឹម​តំបន់ដុនបាស់នោះទេ គឺអាច​នឹង​សាង​ផ្លូវ​ស្ពាន​មួយ​ភ្ជាប់​ទៅ​កាន់តំបន់ ត្រេនស្នីស្រ្ទីយ៉ា គ្រប់​គ្រង​ដោយរុស្ស៉ីនៅម៉ុលដាវី។

លោកស្រី ហេននែស បន្ថែមថា ទីភ្នាក់ងារស៊ើបការណ៍អាមេរិកក៏កំពុងតាមដានផងដែរ អំពីលទ្ធភាព​អាច​ទៅរួចដែលថា លោក ពូទីន អាចនឹងកែនកងទ័ពបន្ថែមនៅទូទាំងប្រទេសរុស្ស៉ី ក្នុង​នោះរួម​មាន​ទាំងការដាក់ចេញច្បាប់អាជ្ញាសឹក និង​ការ​វាយ​កាត់​ផ្ដាច់​ការ​ផ្ដល់​ជំនួយ​​របស់​លោក​ខាង​លិច​ដល់​អ៊ុយ​ក្រែន។

ប្រមុខចារកម្មអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់លោក ពូទីន ក្នុង​ការ​ដក​កង​ទ័ព​ចេញ​ពី​ការ​វាយ​កាន់កាប់​ទី​ក្រុង​កៀវ ហើយបញ្ជូនទៅកាន់តំបន់ដុនបាស់នាពេលកន្លងមក គឺ​ជា​រឿង​បណ្ដោះ​អាសន្នប៉ុណ្ណោះ ដោយ​កង​ទ័ព​រុស្ស៉ី​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​គ្រប់​គ្រងដែនដីទាំងអស់ ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​ខ្មៅ ដើម្បីធានាប្រភពធនធានទឹកសម្រាប់តំបន់គ្រីមៀ ដែលទីក្រុងម៉ូស្គូ ក្រ​សោប​យក​ពី​អ៊ុយ​​​ក្រែន​កាលពីឆ្នាំ២០១៤៕

Related Articles

Back to top button
Close
Close