ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់បណ្ណាល័យអេឡិកត្រូនិក KUMNIT APP ជំនាន់ទី២ ជាផ្លូវការ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ May 4, 2022/
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៥ ខែ ឧសភានេះ ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ភោទនូវបណ្ណាល័យអេឡិចត្រូនិក Kumnit App ជំនាន់ទី២ ( Version 2 )ជាផ្លូវការដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Sofitel Phnom Penh Pokeethra ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប និងមន្រ្តីជាច្រើនទៀត ព្រមទាំងសហគ្រិនវ័យក្មេងនៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានសំដែងការរីករាយដែលបានមកសម្ពោធបណ្ណាល័យអេឡិកត្រូនិក KUMNIT APP ជំនាន់ទី២ ដោយសារថា នៅកម្ពុជា ការបោះពុម្ពសៀវភៅ ការទិញសៀវភៅ មានការលំបាក តែបើនៅប្រទេសគេ នៅពេលអ្នកនិពន្ធធ្វើការសរសេរចប់ហើយយកទៅគ្រឹះស្ថានោះពុម្ពអោយគេពិនិត្យ បើត្រូវហើយ គេនឹងអោយលុយមុនតែម្តង ជាក់ស្តែង អតីតប្រធានាធិបតីអាមេរិក អូបាម៉ា និងភរិយា គេអោយលុយកក់មុន ៦០ លានដុល្លា សម្រាប់ការសរសេរសៀវភៅ ប៉ុន្មានក៏ដោយ អោយតែលក់អោយគេ ។
សម្រាប់ លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បានរំលឹកពីដំណើរនៃការសរសេរសៀវភៅ តាំងពីជំនាន់ការលំបាក ហើយក្រោយមករាល់អត្ថន័យ ក្នុងសៀវភៅបានជួយកែសម្រួលពីសាស្រ្តាចារ្យ ទើបចេញជាសៀវភៅជាច្រើននេះឡើង ទុកជាចំណេះដឹងសម្រាប់អ្នកជំនាន់ក្រោយ បានដឹង ហើយរៀនសូត្រតាមគំនិតរបស់ដែលថាត្រឹមត្រូវ។
លោកឧកញ៉ាបណ្ឌិតបានកាត់ទុកការបង្កើតApp គំនិតនេះឡើងជាការល្អបំផុត ហើយសង្ឃឹមថា ប្អូនៗ ក្មួយៗ ដែលគ្រប់គ្រង App នេះ មានគំនិតជាតិនិយម មានវប្បធម៍ខ្មែរនិយម ដើម្បីអោយជាតិរីកចំរើនរុងរឿង ហើយអោយក្មេងៗជំនាន់ក្រោយយកគំរូតាម ក្លាយជាទំពាំងស្នងឬស្សី រួមគ្នាអភិវឌ្ឍប្រទេសជាតិកាន់តែរីកចំរើន ។
ចំណែក លោក ជា ឌីណា នាយកក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD និងជាស្ថាបនិកបណ្ណាល័យអេឡិចត្រូនិក Kumnit App បានពន្យល់ថា ដោយមើលឃើញពីអត្ថប្រយោជន៍នៃវិស័យបច្ចេកវិទ្យាដែលបាននឹងកំពុងក្លាយទៅជាចលករ មួយប្រកបដោយប្រសិទ្ធិភាព ដល់ការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិផងដែរនោះ ទើបខ្ញុំបាទ ព្រមទាំងក្រុមការងារទាំងអស់គ្នាដែលជាស្ថាបនិក បានរួមគ្នាបង្កើត App ថ្មីមួយដែលពួកយើងខ្ញុំឱ្យឈ្មោះថា «គំនិត» ( Kumnit ) ។
លោក ជា ឌីណា នាយកក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD និងជាស្ថាបនិកបណ្ណាល័យអេឡិចត្រូនិក Kumnit App បានលើកឡើងថា គោលបំណងក្នុងការបង្កើតឡើងនៅ Kumnit App មួយនេះឡើងគឺមាន ៣ ធំៗ៖
ទី១ គឺដើម្បីលើកទឹកចិត្ត ជំរុញទឹកចិត្ត និងបំផុសបំផុលអោយប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសសិស្ស និស្សិត យុវជនក៏ដូចជាសហគ្រិនទូរទៅផងដែរ អោយពួកគាត់ចាប់ផ្តើម ស្រលាញ់ការអាន ចាប់ផ្តើមស្រលាញ់ការអភិវឌ្ឍន៍ខ្លួនឯង តាមរយះការអាន។
ទី២ ដើម្បីលើកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុក អោយពួកគាត់ មានប្រភពចំនូលមួយផ្នែកកទៀត តាមរយះការដាក់លក់សៀវភៅរបស់ពួកគាត់ នៅក្នុង App មួយនេះ ។
ទី៣គឺ ដើម្បីចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍន៍វិស័យអប់រំបែប Digital និង ចូលរូមអភិវឌ្ឍន៍ធនធានមនុស្យប្រទេសកម្ពុជាអោយកាន់តែមានភាពល្អប្រសើរឡើងថែមមួយកំរិតទៀតផងដែរ ។
លោក ជា ឌីណា បានពន្យល់ថា ដោយមើលឃើញពីអត្ថប្រយោជន៍នៃវិស័យបច្ចេកវិទ្យាដែលបាននឹងកំពុងក្លាយទៅជាចលករ មួយប្រកបដោយប្រសិទ្ធិភាព ដល់ការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិផងដែរនោះ ទើបខ្ញុំបាទ ព្រមទាំងក្រុមការងារទាំងអស់គ្នាដែលជាស្ថាបនិក បានរួមគ្នាបង្កើត App ថ្មីមួយដែលពួកយើងខ្ញុំឱ្យឈ្មោះថា «គំនិត» ( Kumnit ) ។
លោកបានមានប្រសាសន៍ទៀតថា «តាមការពិតយើងបានសម្ភោទ Kumnit app ជំនាន់ទីមួយមក តាំងពីដើមឆ្នាំ ២០២០ មកម្លេះ គឺនៅថ្ងៃទី ៧ ខែមករាឆ្នាំ ២០២០ គិតមកទល់ពេលនេះមានរយះពេលជាង ២ ឆ្នាំទៅហើយ ហើយយថ្ងៃនេះផងដែរជាការដាក់សម្ភោទនូវ Kumnit app ជំានាន់ទី២ ដែលអ្នកប្រើប្រាស់កាន់តែងាយស្រួលប្រើប្រាស់ជាមុន មានមុខងារច្រើនជាងមុន និងមានចំណុចពិសេសៗល្អៗច្រើនជាមុន។
ចំណុចពិសេសរបស់ Kumnit App ជំនាន់ ២ នេះគឺថា យើងនឹងអាចធ្វើការលក់ពី Online ទៅជា Offline តាមរយ:ការដាក់លក់សៀវភៅរបស់យើងនៅគ្រប់ទីតាំង Mart ក៏ដូចជាបណ្ណាគារលក់សៀវភៅផ្សេងដូចសៀវភៅបោះពុម្ពធម្មតាដែរ យើងគ្រាន់តែព្រីននៅCover សៀវភៅនីមួយៗ នឹង មាន QR code បន្ទាប់ពីនោះអតិថិជន គិតលុយរួច Scanនោះលោកអ្នកនឹងអាចអានបាន និង ស្តាប់បាននៅក្នុងទូរសព្ទដៃបានភ្លាមៗតែម្តង៕