រុស្ស៉ី ៖ ប្រទេសលោកខាងលិចកំពុងញុះញង់ឱ្យអ៊ុយក្រែន វាយប្រហារលើទឹកដីរុស្ស៉ី

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ April 29, 2022/

មូស្គូ ៖ ​យោងតាមការចេញផ្សាយដោយសារព័ត៌មាន TASS អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​លោក​ស្រី​ Maria Zakharova បាននិយាយថា បណ្តា​ប្រទេស​លោក​ខាង​លិច​កំពុង​អំពាវ​នាវ​ដោយ​បើក​ចំហ​ដល់​​អ៊ុយ​ក្រែន​ឱ្យវាយប្រហារលើទឹកដីរុស្ស៊ី ដោយប្រើអាវុធដែលពួកគេផ្គត់ផ្គង់ដល់ទីក្រុងកៀវ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ លោក​ស្រី​បាន​លើក​ឡើង​ថា «​យើង​បា​ន​ធ្វើ​អត្ថា​ធិប្បាយរួចហើយកាលពីប៉ុន្មានថ្ងៃមុនលើសេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីការពារជាតិអង់គ្លេស អំពី​ការ​យល់ព្រមឱ្យអ៊ុយក្រែនវាយប្រហារគោលដៅយោធារុស្ស៊ី។ ​

យោងតាមលោកស្រី Zakharova ទីក្រុងកៀវទទួលយកការអំពាវនាវនេះ សម្រាប់ធ្វើសកម្មភាព ដោយ​ក្នុង​រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន​បាន​ទម្លាក់​គ្រាប់​បែក​លើ​ទឹក​ដី​ព្រំដែនរុស្ស៊ីបណ្តាលឱ្យមានអ្នកស្លាប់ និងបំផ្លិចបំផ្លាញយ៉ាងច្រើន៕

Related Articles

Back to top button
Close
Close