ដោយសារតែរលកកម្តៅកើនឡើងខ្ពស់ ឥណ្ឌាព្រមានពីហានិភ័យនៃអគ្គិភ័យ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ April 29, 2022
ញូដេលី ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានព្រមានថា ឥណ្ឌាកំពុងក្តៅខ្លាំង ដែលបង្កើនហានិភ័យនៃអគ្គិភ័យ ខណៈដែលរលកកំដៅបានវាយប្រហារតំបន់ជាច្រើន និងកន្លែងចាក់សំរាមបានឆេះនៅជាយក្រុង។
លោក Modi បានបញ្ជាក់ដូច្នេះថាយើងកំពុងឃើញការកើនឡើងនៃឧប្បត្តិហេតុអគ្គិភ័យនៅកន្លែងផ្សេងៗគ្នាទាំងនៅក្នុងព្រៃ អគារសំខាន់ៗ និងនៅក្នុងមន្ទីរពេទ្យក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
រដ្ឋធានីញូដេលី សីតុណ្ហភាពបានហក់ឡើងលើស៤០អង្សារសេអស់រយៈពេលជាច្រើនថ្ងៃ ហើយត្រូវបានគេព្យាករណ៍ថា នឹងបន្តកើនឡើងប្រហែល ៤៤អង្សារសេ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ជាមួយនឹងកំដៅរដូវក្តៅដ៏ខ្ពស់នៅតែកើតមានឡើង៕