ព្យុះ​ទីហ្វុង​ ​វាយ​ប្រហារ​ឧប​ទ្វីប​កូរ៉េ ​និង​កោះ​តៃវ៉ាន់

ព្យុះទីហ្វុង Bolaven បានវាយប្រហារទៅលើប្រទេសកូរ៉េខាងជើង ដែលបានធ្វើឲ្យ មានការបាក់ដើមឈើរាប់រយដើម និងបានបណ្ដាលឲ្យមានការដាច់ចរន្តអគ្គិសនី នៅទីក្រុងភាគខាងលិច ចំនួនពីរគឺ ទីក្រុង Kaesong និងទីក្រុង Haeju។

មានការរំពឹងថានឹងមានការខូចខាតច្រើនទៀត នៅពេលដែលខ្យល់ព្យុះនេះបោក បក់កាត់ប្រទេស។

ខ្យល់ ព្យុះនេះកើតឡើងចំពេលនៃការប្រារព្ធទិវាយុវជនលើកទីមួយក្រោមការ គ្រប់ គ្រងរបស់មេដឹកនាំថ្មីកូរ៉េខាងជើងលោក Kim Jong-un។

ទិវានេះជាខួបនៃការបង្កើតសម្ពន្ធយុវជនសង្គមនិយមរបស់លោក Kim il-sung នៅឆ្នាំ១៩៤៦។

នៅ ឯប្រទេសកូរ៉េខាងត្បូងវិញ ព្យុះទីហ្វុង Bolaven បានបណ្ដាលឲ្យមនុស្ស យ៉ាងហោចណាស់ ១២នាក់ស្លាប់ និងមនុស្សយ៉ាងតិចណាស់ ១២រូបបាន បាត់ខ្លួន។

កោះតៃវ៉ាន់ក៏បានទទួលរងនូវការវាយប្រហារដោយព្យុះទីហ្វុងមួយទៀត បណ្ដាលឲ្យមនុស្សយ៉ាងតិច ៨នាក់រងរបួស៕ (Radio Australia)

Related Articles

Back to top button
Close
Close