រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាម៉េរិក​នឹង​ចូលរួម​វេទិកា​តំបន់​កោះ​​ប៉ាស៊ីហ្វិក

លោក Bob Carr រដ្ឋមន្ត្រីការបទេសអូស្ត្រាលីបានមានប្រសាសន៍ថា ការចូលរួម របស់លោកស្រី Hillary Clinton រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកនៅក្នុង វេទិកាតំបន់កោះ ប៉ាស៊ីហ្វិកក្នុងសប្ដាហ៍នេះគឺជាការបង្ហាញនូវឆន្ទៈរបស់ អាម៉េរិក នៅក្នុងតំបន់។

កិច្ចប្រជុំកំពូលនេះរំពឹងថានឹងលើកយកមកពិភាក្សានូវ ប្រធានបទស្ដីពី ការប្រែប្រួល អាកាសធាតុ, ពាណិជ្ជកម្ម និងសមភាពយេនឌ័រ។ កិច្ចប្រជុំនេះធ្វើឡើងនៅ លើកោះ ប្រជុំជន Raratonga នៃប្រទេសដែនកោះ Cook Island នៅក្នុងសមុទ្រ ប៉ាស៊ីហ្វិកខាងត្បូង។

អ្នកដឹកនាំមួយចំនួននៅ តំបន់ប៉ាស៊ីហ្វិកយល់ថា វត្តមានរបស់លោកស្រីរដ្ឋ មន្ត្រីការបរទេសសហរដ្ឋអាម៉េរិកជាសញ្ញាឆ្លើយ តបរបស់អាម៉េរិកចំពោះ ឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់នេះ។

ទោះជាយ៉ាងនេះក្ដី លោករដ្ឋមន្ត្រីការបទេសអូស្ត្រាលីបានមាន ប្រសាសន៍ ថា រូបលោកមិនគិតថានេះជាការប្រកួតប្រជែងជាមួយប្រទេសចិននោះទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close