សម្តេចតេជោ ហ៊ុន សែន​ ប្រតិកម្ម​ខ្លាំង​ចំពោះ ​អនុរដ្ឋ​មន្រ្តី​ការពារ​ជាតិ​វៀត​ណាម​មួយ​រូប​

សារព័ត៌មាន​​ Cambodia News/

ខេត្តព្រៃវែង ៖ ​ក្នុង​ឱកាសអញ្ជើញជាអធិបតីភាព​​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី​៦ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ចេញប្រតិកម្មខ្លាំងៗទៅកាន់លោកឧត្តមសេនីយ៍ ងូ ស៊ុនចៀន មេទ័ពការពារព្រំដែនវៀតណាម ដែលបានលើកឡើងថា ជំងឺកូវីដ១៩ នឹងហូរពីកម្ពុជាចូលវៀតណាម ដូចជំនន់ទន្លេមេគង្គ។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ពាក្យសម្តីនេះជាការប្រមាថដល់ប្រទេស និងប្រជាជនកម្ពុជា ដែលត្រូវតែមានការសុំទោស។ សម្តេចក៏បានគូសបញ្ជាក់ដែរថា ការលើកឡើងនេះ គឺសំដៅតែលើបុគ្គលមេទ័ពវៀតណាម ងូ ស៊ុនចៀន តែប៉ុណ្ណោះ មិនសំដៅទៅរដ្ឋាភិបាល និងគណបក្សកុំម្មុយនីស្តវៀតណាមឡើយ។

គួបញ្ជាក់​ផង​ដែរថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ មេទ័ពការពារព្រំដែនវៀតណាម​លោក ងូ ស៊ុនចៀន បាននិ​យាយថា បើវៀតណាមមិនធ្វើការប្រុងប្រយ័ត្នទេ ជំងឺឆ្លងពីកម្ពុជានឹងចូលទៅវៀតណាម ដូចជំនន់ទឹកទន្លេមេគង្គ ​​៕

Related Articles

Back to top button
Close
Close