អ្នកកាសែតអាមេរិក ដែលជាប់ពន្ធនាគារនៅមីយ៉ាន់ម៉ាត្រូវបានដោះលែងវិញហើយ
សារព័ត៌មាន Cambodia News/
មីយ៉ាន់ម៉ា ៖ យោងតាមសារព័ត៌មាន CNA បានឲ្យដឹងថា អ្នកកាសែតជនជាតិអាមេរិកឈ្មោះ Danny Fenster ត្រូវបានដោះលែងពីពន្ធនាគារវិញហើយ បន្ទាប់ពីអតីតអភិបាលរដ្ឋ New Mexico លោក Bill Richardson បានចូលខ្លួនជួយអន្តរាគមន៍។ នេះបើ។
ជានាយកគ្រប់គ្រងនៃកាសែតអនឡាញ Frontier Myanmar លោក Danny Fenster អាយុ៣៧ឆ្នាំ ជនជាតិអាមេរិក ត្រូវបានគេចាប់ឃុំខ្លួនចាប់តាំងពីខែ ឧសភា កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំពីបទញុះញង់ឲ្យមានការតវ៉ា រំលោភច្បាប់អន្តោប្រវេសន៍ និងប្រព្រឹត្តិអំពើភេរវកម្ម នៅមីយ៉ាន់ម៉ា។
សូមជម្រាបថា លោក Fenster ស្ថិតក្នុងចំណោមអ្នកផ្សព្វផ្សាយរាប់សិបនាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែ កុម្ភៈ។ យោធាមីយ៉ាន់ម៉ា បានចោទប្រកាន់គ្រប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនពីបទញុះញង់ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ៕