សីតុណ្ហភាព​នៅ​ប្រទេស​ថៃអាច​ចុះ​ត្រជាក់​ខ្លាំងបំផុត​​ពី​ថ្ងៃទី៨ ដល់​ថ្ងៃទី១៣ ខែវិច្ឆិកា

សារព័ត៌មាន​ Cambodia News /

បាងកក ​៖ យោងតាមសារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​ថា ប្រទេស​​ថៃបានចេញ​សេចក្តីជូនដំណឹង​មួយ ចំពោះ​បញ្ហា​អាកាសធាតុ​នៅតាម​តំបន់​មួយចំនួន នៃ​ប្រទេស​ថៃ​អាច​នឹង​ចុះ​ត្រជាក់​ខ្លាំង​បំផុត ចាប់ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១៣ ខែវិច្ឆិកា ពោលគឺ​សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​ដល់៣ ទៅ៧ អង្សា​សេ​។​

ក្រសួង​ធនធានទឹក និង​ឧតុនិយមថៃ ​បាន​បញ្ជាក់ថា នៅ​តំបន់​ភាគ​ខាងជើង ភាគ​កណ្តាល ភាគ​ខាងកើត រួមទាំង​ទីក្រុង​បាងកក និង​តំបន់​នៅ​ជុំវិញ​នោះ សីតុណ្ហភាព​អាច​នឹង​ធ្លាក់ចុះ​ដល់៣ ទៅ៥ អង្សា​សេ​ផងដែរ​។​

ទន្ទឹម​នោះ រលក​ខ្យល់​នៅ​ឈូង​សមុទ្រ​ថៃ និង​សមុទ្រ Andaman នឹងមាន​កម្លាំង​ខ្យល់​បក់​ខ្លាំង​ រីឯឈូង​សមុទ្រ​ថៃរលក​ទឹកសមុទ្រ​នឹងមាន​កម្ពស់​ពី ២ ទៅ ៣ ម៉ែត្រ ខណៈដែល​រលក​នៅ​សមុទ្រ Andaman នឹងមាន​កម្ពស់​ពី ១ ទៅ ២ ម៉ែត្រ​។​

សម្រាប់​ទីក្រុង​បាងកក និង​តំបន់​នៅ​ជុំវិញ​នោះ គឺ​សីតុណ្ហភាព​ក្នុងអំឡុង​ថ្ងៃទី៩ ដល់​ថ្ងៃទី១១ ខែវិច្ឆិកា នឹង​ធ្លាក់ចុះ​ដល់១ ទៅ៣អង្សា​សេ ជាមួយ​ខ្យល់​បក់​ខ្លាំង ខណៈ​សីតុណ្ហភាព​ជា​អប្បបរមា​ទូទៅ​មាន​ពី ២១ទៅ២៣ អង្សា​សេ និង​អតិបរមា​មាន​ពី២៩ ទៅ៣១អង្សា​សេ​៕

Related Articles

Back to top button
Close
Close