សម្តេចតេជោ ៖ ក្រោយថ្ងៃ៣០ វិច្ឆិកា ខារ៉ាអូខេ ឌីស្កូថេក និងរង្គសាលអាចបើកឡើងវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីសម្ពោធអគារ ទីស្តីការក្រសួងដែនដីថ្មី នាព្រឹកថ្ងៃ៨ វិច្ឆិកា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ខារ៉ាអូខេ ឌីស្កូថេក និងរង្គសាល អាចនឹងបើកឡើងវិញ បាននៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
ការប្រកាសរបស់សម្តេចនេះ ក្រោយពីសម្តេចបានជួបពិភាក្សា ជាមួយក្រុមមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធ ។ សម្តេចបន្តថា ការបើកប្រទេសវិញទាំងស្រុងនេះ ដោយសារពលរដ្ឋបានចាក់វ៉ាក់សាំងស្ទើរតែគ្រប់គ្នា បើមិនចាក់វ៉ាក់សាំង មិនអាចបើកប្រទេសឡើងវិញទេ ៕