បេក្ខជន​ប្រឡង​​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិនៅឆ្នាំនេះ​មាន​ចំនួន​សរុប ១១៥.១៣៩​នាក់​

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ កាល​ពី​​ថ្ងៃទី​០៦ ខែវិច្ឆិកា​ ឆ្នាំ២០២១ ក្រសួង​អប់រំ​យុវជន និង​កីឡា ​ បានប្រកាស​នូវ​ទិន្នន័យបឋម សម្រាប់​ការប្រឡង​បាក់​ឌុប ក្នុងនោះ ចំនួន​បេក្ខជន​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ មាន​ចំនួន​សរុប ១១៥.១៣៩​នាក់ (​បេ​ក្ខ​នារី​ចំនួន ៦០.៦៦១) ចេញ​ជា ២០៥​មណ្ឌល ស្មើនឹង​ចំនួន ៤.៦៥១​បន្ទប់​។​

​ចំណែក​កាលបរិច្ឆេទ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧ ខែធ្នូ​ឆ្នាំ​២០២១​។ ជាមួយគ្នានេះ សម្រាប់​បវេសនកាល​ឆ្នាំ​សិក្សា​២០២១-២០២២ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២៕

រូបភាព ៖ ឯកសារ

 

Related Articles

Back to top button
Close
Close