​ក្រោយ​បន្ទាប់​ពី​បិទ​​អស់​១៨​ខែ ​ថៃ​ត្រៀម​បើក​ប្រទេស​ឡើង​វិញ​នៅ​សប្តាហ៍

សារព័ត៌មាន Cambodia News/

ថៃ ​៖ ​​ថៃ​ត្រៀម​បើក​ប្រទេស​ឡើង​វិញ​ចាប់ពី​ថ្ងៃ​០១ ខែ​វិច្ឆិការ​ ដោយសណ្ឋាគារតូប​លក់​អាហារ​តាម​ដងផ្លូវ​ និង​យាន​​កង់​បីបាន​​ត្រៀមខ្លួន​សំរាប់​ភ្ញៀវ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​បាន​ពេញលេញ​បន្ទាប់​ពី​ការ​ទប់ស្កាត់​ការធ្វើដំណើរ​អស់​១៨​ខែ ​របស់​ទេស​ចរ​បរទេស​មក​កាន់ក្រុង​​បាងកក​។

រដ្ឋាភិបាល​ថៃ​សង្ឃឹមថា ផែនការ​មិន​ធ្វើ​ចត្តា​ឡីស័​ក​តឹងរឹង​នឹង​ទាក់ទាញ​ទេសចរ​បរទេស​អោយ​វិល​មក​កាន់​រង្គសាល​និង​ឆ្នេរ​ខ្សាច់​ថៃ​ទោះជា​អត្រា​ឆ្លង​នៅ​ច្រើន​គួរស​មក្តី​។​

​ក្នុងជំនួប​កំពូល​អាស៊ាន​កាលពី​ម្សិលមិញ នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ទទូច​អោយ​មេដឹកនាំ​អាស៊ាន​ដទៃទៀត​ធ្វើតាម​ថៃ​និង​ចាប់ផ្តើម​បើក​សេដ្ឋកិច្ច​របស់​គេ​ឡើងវិញ​ហើយ​​ធានា​ការអនុវត្ត​ជាក់ស្តែង​ចម្លើយ​តប​របស់​ប្លុក​នេះ​ចំពោះ​ជំងឺ​កូវី​ដ​១៩​។​

សូមបញ្ជាក់​ថា រាល់​អ្នកដំណើរ​ត្រូវតេ​ស្តិ៍​អវិជ្ជ​មាន​កូ​វីដ​មុន​ឡើង​យន្តហោះ​ទៅ​ថៃ និង​ធ្វើតេស្តិ៍​រក​កូ​វីដជា​ថ្មី​ពេលទៅដល់ ហើយ​ពួកគេ​ត្រូវ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​មួយ​យប់​ដើម្បី​រង់ចាំ​លទ្ធផល​តេ​ស្តិ៍​រក​វីរុស​។​ នៅ​ដំណាក់កាល​នេះ បំរាម​លើ​ការបើក​សេវា​រង្គសាល​និង​ភោជនីយដ្ឋាន​ដែល​ត្រូវបាន​អនុវត្ត​អស់​៧​ខែ​​មកនេះ នឹង​ត្រូវ​លុបចោល​៕

​​

Related Articles

Back to top button
Close
Close