កម្ពុជានិងនាំចេញអង្ករ យ៉ាងតិច មួយសែនតោន ក្នុងមួយឆ្នាំទៅឥណ្ឌូនេស៊ី
ដោយ សយ ដុល្លា
កាលពីថ្ងៃទី២៨ ខែសីហាលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មនិងរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី បានចុះហត្ថលេខា លើអនុស្សារណ: នៃការយោគយល់គ្នា ដែលជាឱកាសមួយសំរាប់កម្ពុជាក្នុងការនាំចេញអង្ករ ទៅប្រទេស ឥណ្ឌូនេស៊ី។
លោកចមប្រសិទ្ធបាននិយាយថានេះជា អនុស្សារណ:នៃការយោគយល់អំពីការនាំចេញអង្ករ ទីមួយ ហើយដែលកម្ពុជាចុះហត្ថ លេខាជាមួយភាគីឥណ្ឌូនេស៊ី។លោក ចម ប្រសិទ្ធ បាននិយាយបន្តទៀតថា “ដំបូងបំផុត យើងគ្រោងនឹងនាំចេញយ៉ាងតិចមួយ សែនតោន ក្នុងមួយឆ្នាំ”។
លោក ចមប្រសិទ្ធ បានអោយដឹងថា ការនាំចេញអង្កនឹងអាចចាប់ផ្តើមធ្វើក្នុងចុងឆ្នាំនេះជាបណ្តើរៗ ដោយហេតុថា មានក្រុមហ៊ុន ឥណ្ឌូនេស៊ី នៅកម្ពុជា ស្រាប់ហើយ។
កម្ពុជារំពឹងថានឹងនាំចេញអង្ករដូចប្រទេសជិតខាងថៃនឹងវៀតណាមឲ្យបាន១លានតោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០១៥ទៅ៕