កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៨២២នាក់ ជាសះស្បើយ៤៩៤នាក់ និងស្លាប់២១នាក់

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៨២២នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៤៩៤នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន២១នាក់ទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០៧,៤៤១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩៩, ៦២៨នាក់ និងស្លាប់សរុបចំនួន ២,១៩៧នាក់៕

Related Articles

Back to top button
Close
Close