រដ្ឋបាលស្រុកល្វាឯម​ សូមអនុវត្តធ្វេីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ​ ចាប់ពីបិណ្ឌ៤រហូតដល់ថ្ងៃភ្ជុំបិណ្ឌ​

សារព័ត៌មាន Cambodia News/

ថ្ងៃចេញផ្សាយៈ September 24, 2021

កណ្តាល ៖ រដ្ឋបាលស្រុកល្វាឯម​ សូមគោរពជម្រាបជូនដំណឹងដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ស្រុកល្វាឯម​ មេត្តាជ្រាប​ថា​ ដោយ​យោ​ងសេចក្តីសម្រេចដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ស្តីពីការ​ផ្អាក​ការ​រៀប​ចំ​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ.១៩​ ​និងដោយមានការណែនាំដ៍ខ្ពង់ខ្ពស់ពី​ សំណាក់ឯកឧត្តម​អភិបាលខេត្តកណ្តាល​ ។

រដ្ឋបាលស្រុក​ សូមអនុវត្តធ្វេីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ​ ចាប់ពីបិណ្ឌ៤រហូតដល់ថ្ងៃភ្ជុំបិណ្ឌ​។ អាស្រ័យដូចបានជម្រាប់ជូនខាងលេី​ សូមបងប្អូនប្រជា​ពល​រដ្ឋទូទាំងស្រុកល្វាឯម​ ទាំងអស់មេត្តាចូលរួមអនុវត្ត​តាមខ្លឹមសារសេចក្តីសម្រេចខាងលេីនេះ​ ដោយ​មានប្រសិទ្ធភាពខ្ពស់ដេីម្បីការពារសុខ​សុវត្ថិភាពសុខភាពសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ​ ព្រមទាំង​ដល់ព្រះសង្ឃដែលគង់នៅតាមបណ្តាវត្តអារាមផងដែរ៕ ប្រភពពី ៖ (ផេករដ្ឋបាលស្រុកល្វាឯម)

Related Articles

Back to top button
Close
Close