បុគ្គលិក​អង្គការ​សហ​ប្រជា​ជាតិ​៣នាក់​នៅ​ភូមា​ជាប់​ពន្ធ​នាគារ

បុគ្គលិកអង្គការសហប្រជាជាតិដែលជាពលរដ្ឋ ភូមា ៣នាក់ បានជាប់ពន្ធនាគារបន្ទាប់ពី រងការចោទប្រកាន់ពីបទញុះញង់ឲ្យមាន អំពើហិង្សានៅភាគខាងលិចភូមា។

អង្គការសហប្រជាជាតិ បានបញ្ជាក់ថា បុគ្គលិក ៣នាក់របស់ខ្លួន រងការដាក់ទោសឲ្យជាប់ ពន្ធនាគារ ដោយបានធ្វើនូវអ្វីដែលអាជ្ញាធរអះអាងថា បានចូលរួមក្នុងអំពើហិង្សាក្នុងតំបន់ នោះ កាលពីខែមិថុនា។

បុគ្គលិក ២នាក់ដែលជាបុគ្គលិកមកពីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិរងការ ជាប់ពន្ធនាគារក្នុងម្នាក់៣ឆ្នាំហើយបុគ្គលិកកម្មវិធីស្បៀងអាហារពិភពលោកម្នាក់ផ្សេងទៀត នឹងជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ។

អាជ្ញាធរបានអះអាងថា បុគ្គលិកទាំងនេះ បានជម្រុញឲ្យមានការស្អប់គ្នារវាងពុទ្ធសាស និក Rakhine និងសាសនិកឥស្លាម Rohingya នៅរដ្ឋ Rakhine ដែលកើតមានអំពើហិង្សា បណ្តាលឲ្យមនុស្សជាង ៨០នាក់ស្លាប់ និងរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង។ តែទោះបីជា យ៉ាងណាក៏ដោយ អ្នកនាំពាក្យអង្គការសហប្រជាជាតិ ឲ្យដឹងថា ខ្លួននៅមិនទាន់ដឹងច្បាស់ នៅឡើយពីបទចោទប្រកាន់ពិតប្រាកដ៕(Radio Australia)

Related Articles

Back to top button
Close
Close