កម្ពុជា​​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូវីដ១៩ថ្មី ​ចំនួន​៤៣៩នាក់​ ខណៈជា​សះ​ស្បើយ​៣៤៣​នាក់ ​និង​ស្លាប់១១នាក់​

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៣៩នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣៤៣នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១១នាក់ទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៣,០៥៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៨, ៧៨៦នាក់ និងស្លាប់សរុបចំនួន ១,៩០៣នាក់៕

Related Articles

Back to top button
Close
Close