ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន១៨.៧០២ ករណី និងស្លាប់ចំនួន២៧៣នាក់ទៀត
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 27, 2021
បាងកក ៖ នៅព្រឹកថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលថៃបានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថ្មីចំនួន ២៧៣ នាក់បន្ថែមទៀត និងករណីឆ្លងថ្មីចំនួន ១៨.៧០២ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
អាជ្ញាធរសុខាភិបាលថៃ បាននិយាយនៅក្នុងរបាយការណ៍ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើគឺមាន ១៨.៣៦០ ករណីជាប្រជាជនទូទៅ និង៣៤២ករណីទៀត ស្ថិតក្នុងចំណោមអ្នកទោសនៅពន្ធនាគារ។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះអ្នកជំងឺកូវីដ ១៩ ចំនួន ២០.១៦៣ នាក់បានជាសះស្បើយហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ៕