កម្ពុជា-ម៉ុងហ្គោលី​សន្យាបង្កើន​ចំណង​មិត្តភាព​ឲ្យកាន់​តែជិតស្និត

ដោយ សយ ដុល្លា

រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការបរទេស កម្ពុជា លោក ហោ ណាំហុង ជួបជាមួយ និងឯកអគ្គរដ្ឋទូតថ្មី របស់ប្រទេស ម៉ុងហ្គោលី លោក Tuvdendorj Janabazar ដែលមានវេសនដ្ឋាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវដើម្បីបង្កើន ចំណង មិត្តភាពឲ្យកាន់តែជិតស្និតបន្ថែមទៀត រវាងប្រទេសទាំងពីរ។

លោក កុយ គួង អ្នកនាំពាក្យ នៃក្រសួងការបរទេស បានឲ្យដឹងថា ការទំនាក់ទំនងរវាងប្រទេសទាំងពីរ បានចាប់ផ្តើម តាំងពី ទសវត្សន៍ឆ្នាំ៦០មក ក៏ប៉ុន្តែពុំមានភាពរលូន ទាល់តែសោះ ជាពិសេសខាងវិស័យ ពាណិជ្ជកម្ម និងទេសចរណ៍ នៅមាន កម្រិតទាបនៅឡើយ។

លោក កុយ គួងបានបន្តថា ប្រទេសទាំងពីរ និងបង្កើតឲ្យមានការជួបនិងចរចារ ឲ្យបានជាញឹកញាប់ រវាងមន្រ្តី នៃក្រសួងការបរទេស ទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង ឲ្យកាន់តែស៊ីជំរៅ ថែមទៀត។ លោកបញ្ជាក់ថារដ្ឋាភិបាលនៃ ប្រទេសម៉ុងហ្គោលី នឹងផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាក្នុងមួយឆ្នាំៗចំនួនពីរ ដើម្បីទៅសិក្សា នៅប្រទេសម៉ុងហ្គោលី។

លោក ឡុង វីសាឡូ ជាមួយនិងលោក Tuvdendorj Janabazar បន្ទាប់ពីកិច្ចជំនួប ជាមួយនិងឧបនាយក រដ្ឋមន្រ្តី ហោ ណាំហុងក៏បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការ សម្រាប់ទំនាក់ទំនង ការទូតផងដែរ ។

សូមបញ្ជាក់ថា ប្រទេសម៉ុងហ្គោលលីមានទំនាក់ទំនងការទូតឡើងវិញជាមួយកម្ពុជា ក្នុងទសវត្សន៍ឆ្នាំ១៩៧៩ បន្ទាប់ពីប្រទេសកម្ពុជា បានរួចផុតពីសម័យខ្មែរក្រហម។

Related Articles

Back to top button
Close
Close