វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៨,៨០០ករណីទៀត និងស្លាប់២៩៨នាក់

សារព័ត៌មាន​​ Cambodia News/

ថ្ងៃចេញផ្សាយៈ August 19, 2021

វៀតណាម​ (១៩ សីហា ២០២១) ៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅថ្ងៃពុធម្សិលមិញ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងជំងឺ​កូវីដ១៩ រហូតដល់ ៨,៨០០ករណីបន្ថែមទៀត។ ​

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១២ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានរហូតដល់ ៣,៧៣១នាក់។ នៅក្នុងថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ២៩៨នាក់ទៀតផងដែរ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២៩៩,៦៣៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១១៥,០៥៩នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៦,៧៧០នាក់៕

Related Articles

Back to top button
Close
Close