រដ្ឋបាលរាជធានីភ្នំពេញ បន្តដាក់បម្រាមគោចរពីម៉ោង១០យប់ ដល់ម៉ោង៣ភ្លឺ រយៈពេល១សប្តាហ៍ទៀត ​

សារព័ត៌មាន Cambodia News/

ភ្នំពេញ (១២ សីហា ២០២១) ៖ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta រដ្ឋបាលរាជធានីភ្នំពេញសម្រេចបន្តឱ្យអនុវត្តបម្រាមគោចរពេលយប់រយៈពេល១សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។

តាមប្រកា៤ នៃសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា ក្នុងអំឡុងពេលនៃការដាក់ចេញនូវវិធានការនេះ ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្មនានា នៅម៉ោង ២២ (ម្ភៃពីរ) ដល់ម៉ោង ៣ (បី) សម្រាប់រយៈពេល ៧ថ្ងៃវិញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ លើកលែងតែក្នុងករណី ចាំបាច់មួយចំនួន៕

Related Articles

Back to top button
Close
Close