ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មី៩៥នាក់ ជាសះស្បើយ១៤១នាក់ ស្លាប់២នាក់
សារព័ត៌មាន Cambodia News/
ខេត្តសៀមរាប (៥ សីហា ២០២១) ៖ តាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី៤ ខែ សីហា បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីសរុប ៩៥នាក់ ជាសះស្បើយ១៤១នាក់ និងស្លាប់២នាក់។
សូមបញ្ជាក់ថា មកដល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤ ៨៤៦នាក់ បានព្យាបាលជាសះស្បើយចំនួន២ ៥៩៥នាក់ ស្លាប់៥៥នាក់ និង២ ១៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕

















