សម្រេចបិទខ្ទប់ផ្លូវលេខ ១១៣ សង្កាត់​បឹង​ព្រលឹត ​ខណ្ឌ៧​មករា​ ក្រោយ​មាន​ការ​ឆ្លង​រាល​ដាល​មេរោគ​បំប្លែង​ខ្លួន​ថ្មី ​(Delta)

សារព័ត៌មាន Cambodia News/

ភ្នំពេញ (៥ សីហា ២០២១) ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ។

សេចក្ដីសម្រេចស្ដីពីការបិទខ្ទប់នេះមាន​រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍៕

Related Articles

Back to top button
Close
Close