ចំពោះអ្នកចាក់វ៉ាក់សាំងហើយ និងអ្នកមិនទាន់ចាក់មានរោគសញ្ញា Deltaខុសគ្នា

សារព័ត៌មាន Cambodia News/

សុខភាព​ (៤ សីហា ២០២១) ៖ ​ទិន្នន័យចុងក្រោយពីសេវាសុខភាពសាធារណៈអង់គ្លេសបានបង្ហាញថា ក្រុមមនុស្ស៤ប្រភេទ គឺមនុស្សវ័យក្មេង មនុស្សវ័យចំណាស់ អ្នកមិនទាន់ចាក់វ៉ាក់សាំងសោះ និងអ្នកមិនទាន់ចាក់វ៉ាក់សាំងបានគ្រប់២ដូស គឺងាយនឹងឆ្លងវីរុសបំប្លែងខ្លួននេះបំផុត។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក CDC ​បានញែកឲ្យឃើញនូវភាពខុសប្លែកគ្នានៃរោគសញ្ញាវីរុស Delta រវាងក្រុមមនុស្សដែលបានចាក់វ៉ាក់សាំងរួច និងមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង។

សម្រាប់អ្នកចាក់វ៉ាក់សាំងហើយមានអាការៈ ៖ 

-ហៀរ​សំបោរ

-កណ្តាស់

-ឈឺដូចផ្តាសាយធម្មតា

សម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំងមានអាការៈ ៖ 

-ក្តៅខ្លួនឬញាក់

-ក្អក

-ដកដង្ហើមខ្លី

-ពិបាកដកដង្ហើម

-អស់កម្លាំង

-ឈឺសាច់ដុំឬរាងកាយ

-ឈឺក្បាល

-បាត់បង់រសជាតិនិងក្លិន

-ឈឺ​ក

-តឹងច្រមុះ

-ហៀរ​សំបោរ

-ចង្អោរ

-ក្អួត

ប្រភព៖ Wish TV

Related Articles

Back to top button
Close
Close