នៅ​មី​យ៉ាន់​ម៉ា​ ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩​​កើន​លើស​១០.០០០​នាក់​

សារព័ត៌មាន Cambodia News/

មី​យ៉ាន់​ម៉ា (៣ សីហា ២០២១) ៖ យោងតាម​ការចេញផ្សាយ​ពី​ក្រសួងសុខាភិបាលមី​យ៉ាន់​ម៉ា​ បានឲ្យដឹងថា ​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ ១៩ បាន​កើន​ឡើងដល់ ១០.០៦១ នាក់​ ​បន្ទាប់ពី​មាន​អ្នកស្លាប់​ចំនួន​៣៣០ នាក់​ទៀត​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​។

​តាម​សេចក្តីប្រកាស​របស់ ក្រសួងសុខាភិបាល ពី​ការរកឃើញ​ករណី​ឆ្លង​ថ្មី ៣.៦៨៩ ករណី​ទៀត​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​នេះ​ដែល​ធ្វើឱ្យ​ចំនួន​សរុប​នៅក្នុង​ប្រទេស​កើនឡើង​ដល់ ៣០៦.៣៥៤ នាក់​។​

​យោងតាម​តួលេខ​របស់​ក្រសួង​បាន​ឲ្យ​ដឹងថា​អ្នកជំងឺ​សរុប​ចំនួន ២១៧.១៤២ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ​ជាង ៣.១៨ លាន​នាក់​កំពុង​យក​គំរូ​សំណាក​ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ ១៩ ៕

 

Related Articles

Back to top button
Close
Close