កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៨១២នាក់ ខណៈជាសះស្បើយ៧៤០នាក់ និងស្លាប់១៩នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ កក្កដា ២០២១) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៨១២នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៧៤០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១៩នាក់ទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៩,៦០៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦១,៧៧៩នាក់ និងស្លាប់សរុបចំនួន ១១៦៨នាក់៕