សម្តេច ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុនចំនួន១លានដូសដោយផ្ទាល់នៅថ្ងៃទី២៣កក្កដានេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ កក្កដា ២០២១) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញទៅព្រលានយន្តហោះទទួលវ៉ាក់សាំង AstraZeneca ដែលជាជំនួយរបស់ជប៉ុន ចំនួន១លានដូស នឹងមកដល់កម្ពុជានៅថ្ងៃទី២៣កក្កដា ដោយផ្ទាល់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ AstraZeneca ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
សូមជម្រាបថា ការអញ្ជើញទទួលវ៉ាក់សាំងនៅព្រលានយន្តហោះរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២៣ ខែកក្កដា គឺជាការអញ្ជើញទទួលវ៉ាក់សាំងប្រទេសជាមិត្តលើកទី២ហើយ។ លើកទី១ បានធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ដែលពេលនោះសម្តេចអញ្ជើញទទួលវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន ៦០ម៉ឺនដូស៕