វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៤១៦ករណីទៀត និងស្លាប់៦៩នាក់
សារព័ត៌មាន Cambodia News/
វៀតណាម (១៦ កក្កដា ២០២១) ៖តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លង ជំងឺកូវីដ១៩ រហូតដល់ ៣,៤១៦ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន។ នេះបើតាម។
បើតាមក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣,៣៧៩ជាករណីឆ្លងនៅក្នុងស្រុក និងមាន៣៧នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញមានចំនួន ២,៦៩១ករណី។ ក្នុងថ្ងៃជាមួយគ្នានេះវៀតក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺនេះរហូតដល់ ៦៩នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៤០,៨៥០នាក់ ក្នុងនោះស្លាប់២០៧នាក់៕