កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៩៩៦នាក់ ខណៈជាសះស្បើយ៨១៣នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ កក្កដា ២០២១) ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៩៩៦នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៨១៣នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន៣៩នាក់ទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦១,៦១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៦,១៧៨នាក់ និងស្លាប់សរុបចំនួន ១០២៥នាក់៕