កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៩១៥នាក់ ខណៈ​ជា​សះ​ស្បើយ​៨៧៦​នាក់​

សារព័ត៌មាន Cambodia News/

ភ្នំពេញ (១៤ កក្កដា ២០២១) ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៩១៥នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៨៧៦នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន៣៣នាក់ទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៣,៦១៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៥,៣៦៥នាក់ និងស្លាប់សរុបចំនួន ៩៨៦នាក់៕

Related Articles

Back to top button
Close
Close