សម្តេចតេជោ ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី តាមអនឡាញនៅថ្ងៃសុក្រសប្តាហ៍នេះ

សារព័ត៌មាន Cambodia News/

ភ្នំពេញ (៦ កក្កដា ២០២១) ៖ នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមអនឡាញ ដោយពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ និងបញ្ហាផ្សេងៗ។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលជាកិច្ចប្រជុំពិសេសរវាងនាយករដ្ឋមន្ត្រី ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានខកខានកិច្ចប្រជុំជាច្រើនសប្តាហ៍មកហើយ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។

ជាការកត់សម្គាល់កិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រីដែលធ្វើឡើងតាមអនឡាញនៅចុងសប្តាហ៍នេះ គឺជាកិច្ចប្រជុំបែបថ្មី និងលើកដំបូងហើយសម្រាប់គណៈរដ្ឋមន្ត្រីក្នុងបរិបទនៃការយាយីដោយជំងឺកូវីដ១៩៕

Related Articles

Back to top button
Close
Close