អាជីវករ និងសន្តិសុខផ្សារអូឡាំពិកជិត២០នាក់រកឃើញឆ្លងជំងឺកូវីដ-១៩

គិតមកដល់ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២ កក្កដា ២០២១) ៖  គិតមកដល់ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមសន្តិសុខឯកជន និងក្រុមសន្តិសុខផ្សារអូឡាំពិក ព្រមទាំងអាជីវករ សរុប ១៨នាក់ បានឆ្លងកូវីដ១៩ ខណៈអាជ្ញាធរ កំពុងខិតខំដុតដៃដុតជើង ដើម្បីចុះយកសំណាកអ្នកដែលពាក់ព័ន្ធ។

ប្រធានគណៈកម្មការផ្សារអូឡាំពិក លោក ឡយ ស៊ាងអាង បានឲ្យដឹងថា ​នៅព្រឹកថ្ងៃទី០២កក្កដានេះថា កាលពីម្សិលមិញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២នាក់។

លោក​បាន​បន្ត​ថា នៅព្រឹកថ្ងៃទី០២ ខែកក្កដានេះ បានយកសំណាកទៅលើអ្នកពាក់ព័ន្ធប្រមាណជាង ១០០នាក់ និងបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន១៦នាក់ទៀត ក្នុងនោះមានក្រុមសន្តិសុខផ្សារចំនួន ៤នាក់ ក្រុមសន្តិសុខឯកជនចំនួន ១៣នាក់ និងអាជីករ ម្នាក់៕

Related Articles

Back to top button
Close
Close