កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៩៦៦នាក់ ខណៈជាសះស្បើយ៦៥០នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២ កក្កដា ២០២១) ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៩៦៦នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៧៦៥០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន៣២នាក់ទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៥២,៣៥០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៥,៥០៨នាក់ ស្លាប់៦៦០នាក់៕