ក្រសួងបន្ត​​ផ្អាក​គ្រឹះស្ថាន​អប់រំទាំង​រដ្ឋនិង​ឯកជនដដែល រហូតដល់មានការជូនដំណឹងជាថ្មី

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២៤ មិថុនា ២០២១) ៖ ​ក្រសួងអប់រំ យុវជន និងកីឡានៅតែរក្សាជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេសដដែល រហូតដល់មានការជូនដំណឹងជាថ្មី។

នេះជាការ​អះអាងរបស់លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំយុវជននិងកីឡា ​ក្រោយ ក្រសួងអប់រំ យុវជន និងកីឡាបានជួបផ្នែកឯកជនតាមប្រព័ន្ធអនឡាញនៅរសៀលថ្ងៃ ២៣ មិថុនា ២០២១ បន្ទាប់ពីផ្នែកឯកជនបានដាក់លិខិតចុះថ្ងៃ ១៦ មិថុនា ២០២១ ស្នើសុំជួបក្រសួងអប់រំ យុវជន និងកីឡាដើម្បីពិភាក្សាករណីស្នើសុំបើកសាលាឡើងវិញ រួមទាំងករណីពាក់ព័ន្ធ។

លោក រស់ សុវាចា បានបន្ថែមថា ចំពោះមុខនេះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបន្តការបង្រៀន និងរៀនពីចម្ងាយ និងតាមអនឡាញ ស្របនឹងគន្លងជីវិតថ្មីនៃវិស័យអប់រំ៕

Related Articles

Back to top button
Close
Close