ភូមិសាស្ត្រនៅផ្នែកខ្លះនៃខណ្ឌពោធិ៍សែនជ័យសម្រេចកំណត់មកជា «តំបន់លឿង» រយៈពេល១៤ថ្ងៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មិថុនា ២០២១) ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច កំណត់ភូមិសាស្ត្រ «តំបន់លឿងទុំ» កំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះ នៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លួននៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជា «តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មកជា «តំបន់លឿង»។ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១៕