ថៃមានអ្នកស្លាប់ដោយកូវីដចំនួន៣៥នាក់ទៀត និងឆ្លងថ្មី៤,០៥៩ករណី
សារព័ត៌មាន Cambodia News/
ថៃ (២២ មិថុនា ២០២១) ៖ នៅថ្ងៃទី២២ ខែមិថុនានេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១,៦៩៣នាក់។
ក្រសួងសុខាភិបាលថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ៤,០៥៩ករណីផងដែរ ក្នុងរយៈពេលដូចគ្នា ដោយនាំឲ្យករណីសរុបកើនដល់ ២២៥,៣៦៥ករណី។
ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន៣,៩៨៤ករណីគឺជាប្រជាជនទូទៅ និង៧៥ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។ ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន ២,០៤៧នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ៕