ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ១៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ មិថុនា ២០២១) ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស១៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបចំនួន៣៦១នាក់៕