អភិបាលស្រុកល្វាឯមដឹកនាំកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងស្រុក
សារព័ត៌មាន Cambodia News/
នៅយប់ថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២១ លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ស្រុក បានដឹកនាំកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងស្រុកល្វាឯម ខេត្តកណ្តាល។
យោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលស្រុកល្វាឯម បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងស្រុកល្វាឯមគឺចាប់ដំណេីរការចាក់ជូនប្រជាពលរដ្ឋដែលមានទីលំនៅបច្ចុប្បន្នរស់នៅក្នុងឃុំចំនួន២ គឺ ឃុំអរិយក្សត្រ ទីតាំងវត្តសុវណ្ណសាគរ និងឃុំពាមឧកញ៉ាអុងនៅទីតាំងវត្តពោធិ៍មាសថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង៨ព្រឹកនេះតទៅ។
អាស្រ័យដូចបានគោរពជម្រាប់ជូនដំណឹងរបស់រដ្ឋបាលស្រុកល្វាឯម សូមបងប្អូនប្រជាពលរដ្ឋ២ឃុំខាងលេីដែលមិនទាន់បានចាក់ការពារជំងឺកូវីដ-១៩ សូមអញ្ជេីញមកចាក់វ៉ាក់សាំងកូវីដ១៩នៅទីតាំងដែលបានជម្រាប់ជូនខាងលេី៕