ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ១១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស១១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦,២៤០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៩,០៤៧នាក់ និងស្លាប់សរុបចំនួន ២៨៩នាក់៕