ដំណក់ប្រេងដំបូងរបស់កម្ពុជា នឹង​​យកមកតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះនាព្រឹកនេះ

ដើម្បីទុកជាមរតកសម្រាប់កុលបុត្រខ្មែរ

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (៩ មិថុនា ២០២១) ៖ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹង​ត្រូវបាននាំយកមកតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃ​ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីទុកជាមរតកសម្រាប់កុលបុត្រខ្មែរ និងជាការចងចាំនូវសមិទ្ធផលកើតចេញម្លប់សុខសន្តិភាព ដែលរកបានមកដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ពិធីប្រគល់ និងទទួលដំណក់ប្រេងជាលើកដំបូងរបស់កម្ពុជា តម្កល់ទុកនៅវិមានឈ្នះ-ឈ្នះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ស្ថាបនិកសន្តិភាពនៅកម្ពុជា។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបបន្ថែមទៀត។

សូមជម្រាបថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា បូមបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលជាខួប២២ឆ្នាំ នៃការបិទបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន៕

Related Articles

Back to top button
Close
Close