មនុស្ស ១៨នាក់បានបាត់បង់ជីវិតនៅក្នុងអគ្គិភ័យឆាបឆេះរោងចក្រគីមីនៅឥណ្ឌា
សារព័ត៌មាន Cambodia News/
ឥណ្ឌា ៖ មនុស្សចំនួន ១៨នាក់បានបាត់បង់ជីវិតនៅក្នុងអគ្គិភ័យឆាបឆេះរោងចក្រគីមីមួយកន្លែងស្ថិតនៅភាគពាយព្យនៃប្រទេសឥណ្ឌាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។
ប៉ូលិសមូលដ្ឋានឥណ្ឌាបាននិយាយថា មនុស្សចំនួន២០នាក់បានរួចជីវិតពីអគ្គិភ័យនេះ ហើយសាកសពរបស់អ្នកដែលបានស្លាប់ទាំងអស់ត្រូវបានរកឃើញអស់ហើយ។
ប៉ូលិសបញ្ជាក់ថា មនុស្សសរុបចំនួន៣៧នាក់កំពុងធ្វើការនៅក្នុង និងជុំវិញរោងចក្រនោះនៅពេលដែលអគ្គិភ័យបានឆាបឆេះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌាបានរាយការណ៍ថា អគ្គិភ័យនេះបានកើតឡើងនៅក្នុងរោងចក្រគីមីរបស់ក្រុមហ៊ុនមួយដែលផលិតផលិតផលជាច្រើនរួមទាំងជែលលាងដៃសម្លាប់មេរោគផង។
ការិយាល័យនាយករដ្ឋមន្ត្រីបានប្រកាសថា គ្រួសាររបស់អ្នកដែលបានបាត់បង់ជីវិតក្នុងអគ្គិភ័យនេះនឹងទទួលបានថវិកាប្រហែល ២.៧៥០ដុល្លារក្នុងមួយគ្រួសារ ហើយអ្នកដែលរងរបួសនឹងទទួលបានប្រហែល ៦៨០ដុល្លារ៕