កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៨៨៦នាក់ ខណៈជាសះស្បើយ៧៨១នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៤ មិថុនា ២០២១) ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៨៨៦នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៧៨១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន៦នាក់ទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៣,០៧៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន២៥,៥៤៤នាក់ ស្លាប់២៤៣នាក់៕