កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៦១៦នាក់ ខណៈជាសះស្បើយ៧៥៣នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ ( ១ មិថុនា ២០២១) ៖ នៅថ្ងៃទី០១ ខែមិថុនា ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦១៦នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៧៥៣នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន៦នាក់ទៀត៕
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣០,៧១០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន២៣,៣៨៩នាក់ ស្លាប់២២០នាក់៕