ក្នុងរយៈពេល២៤ម៉ោង ថៃមានអ្នកស្លាប់ដោយសារកូវីដ១៩ រហូតដល់៤៧នាក់
សារព័ត៌មាន Cambodia News/
ថៃ (២៧ ឧសភា ២០២១) ៖ នៅថ្ងៃទី២៧ ខែឧសភា នេះ ក្រសួងសុខាភិបាលថៃបានរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងមានអ្នកស្លាប់ថ្មីដោយសារ Covid-19 ចំនួន ៤៧ នាក់ទៀត ដែលជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតថ្មីមួយទៀតនិងករណីឆ្លង៣,៣២៣ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។
ក្នុងចំណោមករណីឆ្លថថ្មីខាងលើគឺមាន ២.១០៤ ជាប្រជាជនទូទៅនិង ១.២១៩ ករណីទៀតនៅក្នុងពន្ធនាគារ។ ទន្ទឹមនឹងនោះអ្នកជំងឺចំនួន ២ ០៦៣នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយកាលពីថ្ងៃពុធ ។
សូមជម្រាបថា ចាប់តាំងពីផ្ទុះឡើងនូវជំងឺរាតត្បាត Covid-19 ប្រទេសថៃ មានអ្នកស្លាប់សរុប៩២០ នាក់និងករណីឆ្លងមានចំនួន ១៤១.២១៧ នាក់៕\